បុណ្យកឋិន

កឋិនទាន មាន​ន័យថា សំពត់ ស្បង់ចីពរ ដែលយកទៅប្រគេនភិក្ខុសង្ឃ ។ កឋិនកាល គឺជាបណ្យមួយដែលមានតែក្នុង សាសនា​ព្រះពុទ្ធ តែប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលដ៏ពិសេសមួយមានកំណត់ពានច្បាស់លាស់។ កឋិនកាល ចាប់ពីថ្ងៃ ១រោច ខែ អស្សុជ ដល់ថ្ងៃទី ១៥​ កើត ខែ កត្កិក (១ខែគត់) ។ ចាប់តាំងពីក្រោយ ថ្ងៃបុណ្យចេញព្រះវស្សាមកប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានរួបរួម គ្នាជាមួយ បងប្អូន ញាតិមិត្តជិតឆ្ងាយ ធ្វើបុណ្យហែរកឋិនទៅរត្តអារាមនានា ។ កឋិនទាន គឺជាការបូជានូវ សំពត់ចីពរដែលជា គ្រឿងស្លៀកដណ្ដប់ប្រគេនចំពោះភិក្ខុ ។ ទានវត្ថុដ៏សំខាន់ដែលជាអង្គនៃកឋិនទានគឺត្រៃចីពរ រួមមានស្បង់ចីពរនិងសង្ឃាដី ។ ក្នុងចំណោម វត្ថុទាំងបីយ៉ាងនេះ ពុទ្ធបរិស័ទ អ្នកម្ចាស់ទានអាចជ្រើសរើសយកមួយណាក៏បាន ហើយ វេរប្រគេនដល់ភិក្ខុសង្ឃជាការស្រេច ក៏កើតជាអង្គកឋិនទានបាន ។

ពាក្យពិបាក

សង្ឃាដី (ន) សំពត់ឃ្នាប | ភិក្ខុ (ន) អ្នកបួសជាបុរស | ពុទ្ធបរិស័ទ (ន)​ ប្រជាពលរដ្ឋ ត្រៃចីពរ (ន) សំពត់ ស្បងចីពរ | ព្រះត្រៃបិដក (ន) ប្រែជាកញ្រែ្ជង ឬល្អី៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ ព្រះសម្មាសម្ពុទ្ធ គឺ ១ ព្រះវិន័យឬហៅថា វិន័យបិដក / ២​ ព្រះសូត្រ ឬហៅថា សុត្តន្តបិដក / ៣ ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក

Leave a Reply

Your email address will not be published. Required fields are marked *