អារម្មណ៍បុត្រពៅ

(យកមកពី Desktop Nexus )

ពេលវេលា​ពិតជាមានប្ញទ្ធានុភាព អង់អាចខ្លាំងអស្ចារ្យ ជាប្រកាលបណ្ដាលអោយ ខ្ញុំបានចាប់កំណើតលើ ទឹកដី់់សុវណា្ណភូមិ ដ៏ភ្លឺចែងចាំង នៃអណាចក្រអច្ឆរិយ មួយនេះ ។​ លោកតែងតែបីបាច់ ថ្នាក់ថ្នម រូបរាជបុត្រពៅ ដូចជាកែវពន្លឺរស្មី លោកមិនដែលមានចិត្តកាឡកណី ដាក់រូបបុត្រឡើយ ព្រមទាំងមិនដែលកន្ដើយ បែរជាឆ្លើយថា ” ប្រតិព័ទ្ធ” ទៅវិញ។​ 

តាំងពីមិនចេះនិយាយ ឥឡូវអាចពោលដោយប្រពៃ តាមប្រពៃណី នៃប្រទេសកម្ពុជាដ៏អនេក។ លោកទត លោកព បំពេលោកបញ្ចុកក្រយាល លោកការពារ ដោយចេញពីចិត្តបេះដូងគោរពស្រឡាញ់​ យកអ្វីមកផ្ទឹមពុំបាន​​ ទោះបីឧបសគ្គយ៉ាងណា ឬប្រកាលអ្វីមួយ​ក៏ដោយ លោកឲប​ កំុឲ្យបុត្រព្រួយ ពេលបុត្ររងារ លោកជាភួយ ពេលបុត្រពិបាកឆ្លងឬពិបាកដើរ លោកជាអ្នកអៀវ ទៅកន្លែង ដែលបុត្រចង់ គង់ទត មើលទេសភាព ។

រស់ជាតិជីវិត មានគ្រប់ប្រភេទ ពេលខ្លះផ្អែម ពេលខ្លះល្វីង ពេលខ្លះក៏ជូរ និងចត់ផងដែរ ។​ដើម្បីរស់រានបន្ដ ឆាកជីវិត លោកត្រូវប្រើកម្លាំងកាយ និងចិត្ តដើម្បីរូបបុត្រ ។ ពេលព្រឹកធ្វើការងារ តែងប្រាថ្នា ឲ្យបុត្រស្រួល ចិត្ត និងអារម្មណ៍ លោកមិនដែលប្រួល ទោះខ្យល់បោះបោកដួល លោកងើបទាំងទឹកមុខដូចផ្កាស្រស់ ។​ 

កន្រ្ទៃមាសកាត់ក្រណាត់ ប៉ាក់ មូល និងផាមួងយ៉ាងល្អឥតខ្ចោះ ម៉ាសីុនដេរផ្ជាប់ឥតចន្លោះ ដេរមិនដែលខុស វត្ថុទិព្វទាំងពីរ ពីព្រឹកក៏ប្រណិប័តន៍ ពេលយប់ ក៏នៅតែបន្តដល់គោលដៅ ។ ព្រះហត្ថស ព្រះមាតាទ្រង់កាន់កន្ទ្រៃមាស ដើម្បីជន្លៀសភាពក្រខ្សត់ រីឯព្រះបាទតេ្យ ទ្រង់ធាក់ម៉ាសីុនដេរពេជ្រ ដេរឡើងរំលេច ភាពបិុនប្រសប់ ។​

ព្រះហត្ថសព្រះបិតា ទ្រង់កាន់ជញ្ជីងប្រាក់ ថ្លឹងសាច់ដាក់លក់ យ៉ាងមឹុងមឺុត ថ្លឹងយ៉ាងត្រឹមត្រូវ ប៉ះពៅឲ្យតិចតួច ប៉ុន្ដែមិនដែល ក្របួច ឬកេងប្រវ័ញ្ច ក្រឡេកទៅមើល ព្រះបាទត្យេទ្រង់ ទ្រង់ធាក់កង់ត្បូង ដើម្បីរកថវិកា ឬប្រាក់ មកផ្គត់ផ្គង់ ដល់បុត្រា និងបុត្រីទាំងបីរបស់ព្រះអង្គ។​

លោកសប្បាយ  មុខ និងអាកប្បកិរិយា ដូចផ្ការំចង់ រីកព្រោងព្រាយ និងបែកមែកសាខាកណ្ដាលបឹង ។ វត្ថុទិព្វ ទាំងបួន ដែលមាន ឆពណ្ណរង្សី ធ្វើឲ្យ រូបបុត្រមួយអង្គ នេះបានស្គាល់ បានដឹងបានយល់ បានភ្លក្ស និងមើលពិភពលោក រស្មីទីមួយគឺអាកប្បកិរិយា រីឯវាចាជារស្មីទី២ ចំណែករស្មីទីបីគឺអារម្មណ៍ គួបផ្សំទឹកចិត្ត ចតុរស្មីគឺញ្ញាណទំាងប្រាំ បើចងចំណំរស្មីទី៥ និង៦ ត្រូវចាំចំណងជើង អត្ថបទមួយនេះ ។ បុត្រសំុលើកដៃ ក្រាបសំពះ ចេញពីចិត្ត ដែលលោកពលី ដើម្បីបុត្ រលោកទាំងពីរ មានធម៌ដ៏ល្អលើ រូបបុត្រជាមួយទសពិធរាជធម៌ ។ ព្រះមាតា ទ្រង់ប្រព្រឹត្ត អំពើល្អ អ្នកណាៗ ក៏ខ្លបខ្លាចអំណាចជេស្ដា របស់ទ្រង់ដែរ ពីព្រោះទ្រង់ មិនដែលទៅ ប៉ះពាល់ របៀតបៀន អ្នកណានោះទេ។ 

រូបលោក ទាំងពីរល្អថ្លៃថ្លា ចិត្តស្អាតដូចផ្កា ស្រស់ថ្លាដូចទឹក លោកធ្វើអ្វីគ្រប់វិធីដើម្បីចិញ្ចឹមរូបបុត្រ ទោះបីខ្លាច មិនចង់ធ្វើខ្លាច គេនិយាយដើមយ៉ាងណា ក៏ដោយ ទ្រង់នៅតែបន្តនូវអ្វី ដែលទ្រង់គិតថាសុច្ចរិត ត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញ និងសង្គម មិនស្អប់ខ្ពើប ពោលគឺសេចក្ដីទៀងត្រង់ និងសុច្ចរិតត្រឹមត្រូវ ។ ចេញរកសីុចិញ្ចឹម បុត្រតាំង ញើសហូរខ្ចាយពេលខ្លះលោកមិន ដែលសប្បាយ ឬបានចាយវាយច្រើននោះឡើយ ចំណែកពេលខ្លះលោកមិនដែលស្លៀកពាក់ បានល្អ និងតុបតែងខ្លួនបានស្អាតបាតឡើយ ដោយសារខំប្រឹងរកសីុ ។

ខណៈពេលនេះ បុត្របាននាំនូវ អ្វីដែលលោកបាន ប្រតិបត្ត ចំពោះរូបបុត្រ ។ បុត្រពិតជាមានសេចក្ដីមនោរម្យ រកអ្វីមកផ្ទឹមពុំបានដែលទ្រង់ បានពលី ចំពោះបុត្រ ឲ្យអ្នកដទៃបានដឹងថា លោកពិតជា អ្នកមានគុណមកលើ រូបបុត្រ ទោះមាស ឬពេជ្រ ពិនដូងទំុ មកសងគុណ លោកទំងពីរ ក៏គ្រប់ដែរ ទោះលើកភ្នំព្រះសុមេរុ មកឲ្យ ក៏នៅតែមិនគ្រប់ដដែល ។អ្នកផងបានឮ នូវអ្វី ដែលបុត្រ បានរៀបរាប់ អំពីគុណ និងធម៌ ដែលលោកមេត្តា ករុណា ឧបិក្ខា និងមុទិតា មកកាន់ រូបបុត្រ សូមជូនពរលោកទាំងពីរ សូមឲ្យមានតែសុភាពរឹងមាំ អាយុយឺនយូរ ដែលជាម្លប់ត្រជាក់ ដល់កូនចៅ ដែលនៅជ្រក់ពីក្រោមទាំងឡាយហោង ។​

Leave a Reply

Your email address will not be published. Required fields are marked *