កំណាព្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វដ្តជីវិត    


  • កើតជាមនុស្សគ្មានគោលដៅដូចក្បូនអណ្តែតទឹក

ខំស្ទុះស្ទាតាំងពីព្រឹកដល់ថ្ងៃត្រង់ចូលយប់ស្ងាត់

  • មេឃងងឹតចូលមកដល់ខ្យល់បក់រផាយរផាត់

ដើរវារលូនមិនដឹងបាត់ព្រលឹងហោះទៅណាទេ ។


  • ខោអាវសើស្បៃក៏មិនមានរូបដូចជាប្រេត

ចូលឆ្នាំផល្គុនចេត្រអស់ពួកសត្វប្រេតមិនស្គាល់ពេល

  • មនុស្សាស្រែកអ៊ូអរខ្លួនមិនស្គាល់នរណាគេ

ចង់ដឹងទើបដើរចូលគេជេរវាយដំដូចសត្វឆ្កែ ។


  • កាលនៅរស់គាត់ស្អប់មនុស្សប្រភេទនេះខ្លាំងណាស់

ស្មានមិនដល់សោះក៏ប៉ះខ្លួនឯងព្រោះមិនចេះថែ

  • រើសអើងឈ្នានីសអ្នកដទៃបុណ្យត្រូវបានប្រួលប្រែ

ដោយសារគ្មានពុកម៉ែនៅចាំបីបាច់ថែរក្សា ។


  • ជីវិតទៅមុខមិនបកក្រោយមិនពិចារណា

ខ្លួនមិនដែលមានមុទិតា ករុណា មេត្តា

  • ថាមនុស្សក៏មិនមែនដើរស្វែងរកម្ហូបអាហារ

គ្មានបញ្ញាទុកធ្វើការគ្មានអ្នកណាទីពឹងឡើយ ។


  •  ខ្លួនស្គមស្គាំងដូចសត្វគីង្គក់ដើរដួលអត់អីឆី

មនុស្សាចិត្តអប្រិយឃើញហើយធ្វើឫកកន្តើយ

  • ឈឺជិតស្លាប់មិនដឹងថ្ងៃណាស្លាប់ឈឺមិនដែលស្បើយ

ទន់ជើងដើរដួលយ៉ាងខ្សោយគ្មាននរណាអើពើទេ ។


  • ដេកដួលសន្លប់បាត់ស្មារតីមួយសន្ទុះទៅ 

មនុស្សច្រើនជាសត្រូវវាយដំជេរស្តីទាំងទ្វេ

  • សន្លប់បាត់ទៅនៅតែទើសច្រមុះមាត់ភ្នែកគេ

ខ្លួនខ្មៅរអិលដូចភេមិនដឹងនៅថ្ងៃណាស្លាប់ ។


  • ងើបឡើងឃ្លានយ៉ាងខ្លាំងក៏ទៅលួចនំគេមកឆី

ម្ចាស់គេតាមទាន់ជេរស្តីហើយរត់ត្រូវគេបានចាប់

  • ដល់ពេលគេស្អប់ខ្លាំងពេកនោះគេប៊ិះនឹងសម្លាប់

ខឹងខ្លាំងចង់តែដេញកាប់ឲ្យរលត់ក្ស័យសង្ខារ ។


  • គេខ្ពើមគេធាក់គេឃើញតែមិនយកភ្នែកមើលឡើយ

ដេកលើផ្លូវអត់ខ្នើយកើយក្តៅត្រជាក់អត់វាចា

  • ស្គមទៅៗគ្មានអ្នកណាឃើញពីឈឺសញ្ញា

គាត់គិតឃើញឈឺចិន្តាទើបនឹកស្តាយថាខ្លួនខុស ។


  • សំណាងអាក្រក់បានជួបនិងឃើញជាការពិតច្បាស់

កើតឡើងមិនអាចប្តូរផ្លាស់ទោះបីចាស់ក្មេងស្រីប្រុស

  • តាំងពីក្មេងកើតចេញពីផ្ទៃម្តាយមកលូតលាស់ដុះ

មានទាំងភ្នែកទាំងច្រមុះថែមកាយវិការគ្រប់ដប់​ ។


  • តែឥឡូវវាសនាត្រូវបានកំណត់បាត់ទៅហើយ

ដាច់ដង្ហើមជាចម្លើយជូនទៅឲ្យអ្នកដែលស្អប់

  • ម៉ូតូបុកកិនពីលើព្រោះជាមនុស្សឆ្កួតឡប់

ព្រោះជាថ្ងៃដែលត្រូវចប់ឲ្យបានស្ងប់នៃជីវិត ។


​ របៀបតែងកំណាព្យ                                                                                                         

Leave a Reply

Your email address will not be published. Required fields are marked *